|
ព្រឹត្តិការណ៍ដ៏កម្រនេះត្រូវបាន អ្នកនេសាទអូស្រ្តាលីមា្នក់ថតបាន។
គូជម្លោះទាំងពីរភាគី សុទ្ធតែជាប្រភេទសត្វដែលមានពិសសាហាវដូចគ្នា
គឺពស់ពិសសមុទ្រ និងត្រីថ្មសមុទ្រមានពិស។ ការវាយប្រយុទ្ធនេះ
បានកើតឡើងលើផ្ទៃទឹកសមុទ្រថ្លាដែលអាចមើលឃើញច្បាស់លាស់។
លោក Rick Trippe ដែលជាអ្នកនេសាទ បានប្រទះឃើញសត្វពស់សមុទ្រឆើតឆាយរំលេចដោយពណ៍មាស និងខ្មៅ កំពុងតែខាំគ្នាជាមួយ សត្វត្រីថ្មសមុទ្រ ស្តែងៗ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ រូបថតរបស់គាត់ត្រូវគេចែកចាយតៗគ្នា ផ្អើលពេញពិភពលោក អំពីព្រឹត្តិការណ៍ដ៏កម្រនេះ។ ថ្លែងទៅកាន់ អ្នកយកព័ត៍មានរបស់ BBC លោក Trippe បាននិយាយថា លោកបានមុជទឹកនៅក្បែនាវាខូចខាតមួយដែលសល់ក្នុងសង្គ្រាមលោកលើកទីពីរ នៅពេលនោះលោកក៏បានប្រទះឃើញអំពីព្រឹត្តិការណ៍ដ៏កម្រនេះ។ លោក Trippe បានបន្តទៀតថា លោកធ្លាប់ចាប់ពស់ដែលចូលទៅលួចស៊ីមាន់គាត់ តាមបទពិសោធន៍ លោកក៏ធ្វើការសំរេចចិត្តចាប់ គូប្រយុទ្ធទាំងពីរឡើង ដោយលោកប្រើដៃចាប់ពស់ក្រោមមាត់របស់វា។ លោកបាននិយាយថា: «ខ្ញុំពិតជាឆ្កួតមែន ខ្ញុំបានប្រថុយជីវិតទៅចាប់សត្វក៏គ្រោះថ្នាក់ទាំងពីរ»។ លោក Trippe គាត់បាននិយាយថា "ខ្ញុំបានឮសំលេងត្រីស្រែក នេះដូច្នេះខ្ញុំក៏បានពួកវាទាំងពីរ ឲ្យចូលសមុទ្រវិញ ប៉ុន្តែខ្ញុំឃើញពស់នោះហែលត្រឡប់ទៅរកត្រីម្តងទៀត"។ ពស់នេះពិតជាមិនចង់បោះបង់ការប្រយុទ្ធនេះទេ ទីបំផុតវាក៏បានចាក់ចេញ ប៉ុន្តែវាអាចស្លាប់ផងដែរពីព្រោះត្រីនោះក៏មានពិសពុលយ៉ាងខ្លាំងណាស់ដែរ។ ពិសរបស់ត្រីថ្មីនេះក៏អាចសម្លាប់មនុស្សបានក្នុងរយៈពេលពីរម៉ោង ប្រសិនបើមិនបានព្យាបាលទាន់ពេល។ សូមទស្សនាវីដេអូខាងក្រោម៖ |
Labels: New Videos

